IHC របស់ UAE នឹងវិនិយោគ ២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Adani Group របស់ឥណ្ឌា

[បរទេស] ក្រុមហ៊ុន IHC បានយល់ចុះកិច្ចព្រមព្រៀងវិនិយោគទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនភាគចំនួនបីរបស់ Adani Group របស់ប្រទេសឥណ្ឌា។ ហើយការវិនិយោគនជាមួយនឹងក្រុមហ៊ុន Adani Green Energy , Adani Transmission និង Adani Enterprises ដែលទាំងអស់ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន Bombay និងផ្សារហ៊ុនជាតិ NSE ក្នុងប្រទេសឥណ្ឌា តាមរយៈផ្លូវបែងចែកការអនុគ្រោះ។ ដោយទ្បែកចំពោះការវិនិយោគនេះស្ថិតនៅក្រោមការយល់ព្រមពីម្ចាស់ភាគហ៊ុន និងបទប្បញ្ញត្តិ ហើយនឹងគោរពតាមបទប្បញ្ញត្តិស្តីពីមូលបត្ររបស់ប្រទេសឥណ្ឌា។ ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ការវិនិយោគនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការបន្តការរីកចម្រើននៃអាជីវកម្មរៀងៗខ្លួនក្នុងការពង្រឹងបន្ថែមទៀតនៃតារាងតុល្យការ និងសម្រាប់គោលបំណងសាជីវកម្មទូទៅជាដើម។ សម្រាប់ក្រុមហ៊ុន IHC ត្រូវបានដឹកនាំដោយ Sheikh Tahnoun bin Zayed Al Nahyan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអារ៉ាប់រួម និងជាបងប្រុសរបស់ព្រះអង្គម្ចាស់ Mohammed bin Zayed ដែលជាអ្នកគ្រប់គ្រងរបស់ប្រទេស។ សូមបញ្ជាក់ថាលោក Sheikh Tahnoun ក៏ជាប្រធានក្រុមហ៊ុន Royal Group ដែលកាន់កាប់ ៧៤ ភាគរយនៃ … Continue reading IHC របស់ UAE នឹងវិនិយោគ ២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Adani Group របស់ឥណ្ឌា